រេស៊ីស្តង់ និងចរន្ត
Resistance and Current
រេស៊ីស្តង់ មានវង្វាស់ខ្នាតគិតជាអូម (Ohm) ដែលជាចំនួនសម្រាប់ទប់ទល់នឹងចរន្តភ្លើង។ នៅក្នុងខ្សែភ្លើងក៏មានរេស៊ីស្តង់ គ្រាន់តែមានចំនួនតូចពេក មិនអាចទប់ទល់នឹងចរន្តបានច្រើន។ គ្រឿងរេស៊ីស្តង់ហៅថា រេស៊ីស្ទ័រ។ ខ្សែភ្លើងគឺជាកុងឌុចទ័រ (conductor) អាចឱ្យចរន្តភ្លើងហូរដោយស្រួល។
ចរន្ត គឺជាចលនានៃការផ្ទេចំណុះភ្លើង ឫបន្ទុអគ្គិសនី។ ចរន្តមានរង្វស់ខ្នាតជាអំពែ (A) គឺជាល្បឿននៃការបង្ហូរអេឡិចត្រុងពីមួយកន្លែងទៅមួយកន្លែងក្នុងមួយវិនាទី។
ប្រភពភ្លើងដូចជាអាគុយ មាន Polarity ដូច្នេះចរន្តក៏មានទិសរបស់វាសម្រាប់ហូរដែរ។ ធម្មតាចរន្តភ្លើងហូរពីប៉ូលវិជ្ជមាន ទៅប៉ូលអវជ្ជមាន ប៉ុន្តែអេឡិចត្រុងហូរពីប៉ូលអវិជ្ជមានទៅប៉ូលវិជ្ជាមានវិញ។
Keyword: Resistor, Resistance, Current
0 Comments